Need supports? (Cambodia)(+855)98-223 030 info@cambodiatrade.com

Ship To Cambodia
English
Cambodia Festival 2023 in Tokyo, Japan
2023-05-03 15:01:13.0
cambodia-festival-2023-in-tokyo--japan-event-photo

[Khmer Available Below]

CambodiaTrade of the Go4eCAM project participated in the “Cambodia Festival 2023” in Tokyo, Japan, to display Cambodian-made products of Cambodian Small Medium Enterprises.

----------------

(Tokyo, Japan): On May 3-4, 2023, CambodiaTrade of Go4eCAM project participated in the “Cambodia Festival 2023” in the center of Tokyo, Japan to display Cambodian products of CambodiaTrade’s Small Medium Enterprises in order to promote the visibility and increase export opportunities of Cambodian products through CambodiaTrade e-marketplace to Japan.

The Cambodia Festival 2023 showcased many potential Khmer products and food, and was attended by a large number of Japanese and Cambodian people, in which CambodiaTrade had attracted the interest of the participants on Cambodian products such as pepper, honey, cashew nuts, lotion, soap made from some herbs and plants, dried fruit products incl. dried mango, dried pineapple, handicraft products such as Apsara dolls, handbags and etc.

CambodiaTrade e-marketplace has been focusing on marketing strategy to promote the export of potential Cambodian products of CambodiaTrade to international markets, especially to Japan, through digital marketing and participation in various international exhibitions/expos.



ផ្សារខេមបូឌាត្រេដ នៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) បានចូលរួមតាំងបង្ហាញផ្សារខេមបូឌាត្រេដ និងផលិតផលខ្មែរ ក្នុង កម្មវីធីពិព័រណ៌កម្ពុជាឆ្នាំ២០២៣ នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន។

----------------

(ទីក្រុងតូក្យូនៃប្រទេសជប៉ុន)៖ កាលពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៣ ផ្សារខេមបូឌាត្រេដ នៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) បានចូលរួមតាំងបង្ហាញផ្សារខេមបូឌាត្រេដ និងផលិតផលខ្មែរ ក្នុង កម្មវីធីពិព័រណ៌កម្ពុជាឆ្នាំ២០២៣ នៅកណ្តាលទីក្រុងតូក្យូនៃប្រទេសជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងបង្កើនឱកាសនាំចេញផលិតផលខ្មែរតាមរយៈផ្សារខេមបូឌាត្រេដទៅកាន់ទីផ្សារជប៉ុន។

កម្មវីធីពិព័រណ៌កម្ពុជាឆ្នាំ២០២៣ មានការតាំងបង្ហាញពីផលិតផលសក្តានុពលខែ្មរ ម្ហូបអាហារខែ្មរជាច្រើន ហើយមានការចូលរួមពីប្រជាជនជប៉ុន និងប្រជាជនខ្មែរយ៉ាងច្រើនកុះករ ដែលក្នុងនោះ ផ្សារខេមបូឌាត្រេដបានទាញចំណាប់អារម្មណ៍ប្រជាជនជប៉ុន និងប្រជាជនខ្មែរ ដែលរស់នៅក្នុងប្រទេសជប៉ុនយ៉ាងខ្លាំង ទៅលើផលិតផលខែ្មរ ដូចជា ម្រេច ទឹកឃ្មុំ គ្រាប់ស្វាយចន្ទី ប្រេងលាបរឹត សាប៊ូដុំដែលផលិតពីរុក្ខជាតិមួយចំនួន ប្រភេទផលិតផលស្ងួត ដូចជា ដំណាប់ស្វាយ ដំណាប់ម្នាស់ ផលិតផលសិប្បកម្ម (Handicraft) ដូចជា តុក្កតា កាបូបយួរដៃ ជាដើម។

ផ្សារខេមបូឌាត្រេដ បាននឹងកំពុងរៀបចំយុទ្ធសាស្រ្តជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាក្នុងផ្សារខេមបូឌាត្រេដទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសជប៉ុន តាមរយៈការធ្វើឌីជីថលផ្សព្វផ្សាយ និងការចូលរួមពិព័រណ៌អន្តរជាតិផ្សេងៗ។