Need supports? (Cambodia)(+855)98-223 030 info@cambodiatrade.com

Ship To Cambodia
English
The Official Launch of “MSMEs Incubation Programme on Digitalistion”, August 3, 2021
2021-08-03 09:00:00.0
the-official-launch-of--msmes-incubation-programme-on-digitalistion---august-3--2021-event-photo

[Khmer available below]


The Ministry of Commerce and UNDP Cambodia have co-organized “MSMEs Incubation Programme on Digitalistion” 

------------------------

(Phnom Penh): On August 3, 2021, “MSMEs Incubation Programme on Digitalistion” was officially launched via video (Zoom). The Ministry of Commerce, UNDP Cambodia and Khmer Enterprises (KE) have jointly organized this incubation program under component 2 of Go4eCAM project supported by the Enhance Integrated Framework (EIF) and the Ministry of Economy and Finance. This program is directly implemented by Young Entrepreneurs Association of Cambodia (YEAC). We would like to encourage all potential SMEs to apply for this training programme. The application deadline is 30 August 30 2021. To complete the application form, please visit this link https://bit.ly/3js9DGn

For more information, please contact (855) 78 666 139 or Email: pm@yeacambodia.org



ក្រសួងពាណិជ្ជកម្ម និងអង្គការយូអិនឌីភី (UNDP) កម្ពុជា បានសហការណ៍រៀបចំ «កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម»

----------------

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ត្រូវបានប្រកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ តាមរយៈប្រព័ន្ធវីឌីអូ (Zoom)។ ក្រសួងពាណិជ្ជកម្ម អង្គការយូអិនឌីភី (UNDP) កម្ពុជា និងសហគ្រិនខ្មែរ (KE) បានសហការណ៍រៀបចំវិធីកម្មវិធីបណ្តុះបណ្តាលនេះក្រោមសមាសភាពទី ២ នៃគម្រោង Go4eCAM ដែលមានការគាំទ្រពីកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhance Integrated Framework - EIF) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះកម្មវិធីបណ្តុះបណ្តាលនេះត្រូវបានសហការណ៍អនុវត្តផ្ទាល់ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម។ យើងសូមលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពលទាំងអស់ក្នុងការដាក់ពាក្យចូលរួមកម្មវិធីបណ្តុះបណ្តាលនេះ។ កាលបរិច្ចេទផុតកំណត់សម្រាប់ការបំពេញពាក្យស្នើសុំត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

ដើម្បីបំពេញពាក្យស្នើសុំចុះឈ្មោះចូលរួមកម្មវិធីនេះ សូមលោក លោកស្រីអាចចូលទៅកាន់តំណភ្ជាប់នេះ https://bit.ly/3js9DGn

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង (855) 78 666 139 ឬ Email: pm@yeacambodia.org