Need supports? (Cambodia)(+855)98-223 030 info@cambodiatrade.com

Ship To Cambodia
English
The Training Workshop on “The Orientation of CambodiaTrade”
2021-09-30 09:00:00.0
the-training-workshop-on--the-orientation-of-cambodiatrade--event-photo

[Khmer is available below]


The Department of International Cooperation of the General Department of International Trade, Ministry of Commerce, organized a training workshop on “The Orientation of CambodiaTrade” presenting detail information and operation of Cambodiatrade.com to potential Cambodian Small and Medium Enterprises via Zoom meeting.

-----------

(Phnom Penh): On the morning of September 30, 2021, Mr. Chea Laichea, Director of the Department of International Cooperation and Director of Go4eCAM project led a training workshop on “the Orientation of CambodiaTrade” with the participation of more than 50 Entrepreneurs and representatives of potential Cambodian SMEs. In the orientation workshop, Mr. Hong Bunseng, Deputy Director of the Department of International Cooperation, made an insightful presentation on the Go4eCAM project and the operation of Cambodiatrade.com, as well as discussing and getting feedbacks/comments from potential SMEs to further develop the CambodiaTrade marketplace to be more convenient and user-friendly for users. Mr. Chea Laichea, Director of the Department of International Cooperation, also reaffirmed the strong position of the Ministry of Commerce in facilitating Cambodian Small and Medium Enterprises and promoting the export of Cambodian products to international markets.


Source: Department of International Cooperation

------------------------------------------------


នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីអំពីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផ្សារខេមបូឌាត្រេដ ដើម្បីធ្វើបទបង្ហាញចែករំលែកព័ត៌មានលម្អិតអំពី Cambodiatrade.com ជូនដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជាដែលមានសក្តានុពលតាមរយៈប្រព័ន្ធវីឌីអូ (Zoom)

----------------

(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោក ជា ឡៃជា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) បានដឹកនាំក្រុមការងារ រៀបចំសិក្ខាសាលាតម្រង់ទិសស្តីអំពីផ្សារពាណិជ្ជតាមប្រព័ន្ធអេឡិចត្រូនិកផ្សារខេមបូឌាត្រេដ ដែលមានការចូលរួមពី សហគ្រិននិងតំណាងសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដែលមានសក្តានុពល ប្រមាណជាង ៥០ នាក់។ ក្នុងកិច្ចសិក្ខាសាលានេះផងដែរ លោក ហុង ប៊ុនសេង អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា(Go4eCAM) និងដំណើរការនៃផ្សារខេមបូឌាត្រេដ ក៏ដូចជាពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ជាមួយសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដើម្បីអភិវឌ្ឍផ្សារខេមបូឌាត្រេដ ឲ្យកាន់តែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់។ លោក ជា ឡៃជា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការជួយសម្របសម្រួលដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងជម្រុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារអន្តជាតិ។


ប្រភព៖ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ