Need supports? (Cambodia)(+855)98-223 030 info@cambodiatrade.com

Ship To Cambodia
English
Training workshop on "Guideline for Pre-registration" in CambodiaTrade
2021-07-15 09:00:00.0
training-workshop-on--guideline-for-pre-registration--in-cambodiatrade-event-photo

ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាជាសាធារណៈស្តីអំពី ការចុះឈ្មោះនៅលើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្ម ដែលមានឈ្មោះថា ខេមបូឌាត្រេដ (CambodiaTrade) ក្រោមគម្រោង Go4eCAM តាមរយៈប្រព័ន្ធវីឌីអូ (Zoom)។ 

----------------

(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាជាសាធារណៈស្តីអំពី ការចុះឈ្មោះរបស់សហគ្រាសធុនតូច និងមធ្យម នៅលើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្ម ដែលមានឈ្មោះថា ខេមបូឌាត្រេដ (CambodiaTrade) ក្រោមគម្រោង Go4eCAM តាមរយៈប្រព័ន្ធវីឌីអូ (Zoom)។ អ្នកចូលរួមសរុបក្នុងសិក្ខាសាលានេះមានចំនួន ៨៥ នាក់ ដែលជាតំណាងសហគ្រាសធុនតូច និងមធ្យម និងភាគីពាក់ព័ន្ធ។

គោលបំណងនៃសិក្ខាសាលានេះ គឺផ្សព្វផ្សាយពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈការប្រើប្រាស់ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដ (Cambodiatrade.com) ក្រោមគម្រោង Go4eCAM ដើម្បីជំរុញការលក់ផលិតផលក្នុងស្រុករបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។ លើសពីនេះ សិក្ខាសាលានេះបានបង្ហាញពីនីតិវិធីនៃការចុះឈ្មោះជាមុនជូនទៅកាន់សហគ្រាសធុនតូច និងមធ្យម មុននឹងការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុន។

ជាកិច្ចបញ្ចប់ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចូលរួមយ៉ាងសកម្ម និងបានលើកជាសំនួរយ៉ាងច្រើនមកកាន់ក្រុមការងារ និងសូមលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមេត្តាចូលរួមចុះឈ្មោះនៅក្នុងផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដ (CambodiaTrade) ឲ្យបានច្រើន ដើម្បីចូលរួមជាមួយក្រសួងពាណិជ្ជកម្មក្នុងការពង្រីកសកម្មភាពធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្នុងគោលបំណងឲ្យមានកំណើនប្រាក់ចំណូលដល់ប្រជាជនកម្ពុជា និងកំណើនសេដ្ឋកិច្ចជាតិ។


ប្រភព៖ក្រសួងពាណិជ្ជកម្ម