Training Workshop on “The operation of CambodiaTrade” for onboarded Small and Medium Enterprises in Siem Reap Province
2023-07-07 09:00:00.0
[English available below]
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលា “ប្រតិបត្តិការនៃផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផ្សារខេមបូឌាត្រេដ (CambodiaTrade)” សម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលជាអាជីវករផ្សារខេមបូឌាត្រេដ ចំនួន ២៤ សហគ្រាស នៅខេត្តសៀមរាប។
----------------
(ខេត្តសៀមរាប)៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលា “ប្រតិបត្តិការនៃផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផ្សារខេមបូឌាត្រេដ (CambodiaTrade)” សម្រាប់សហគ្រាសធុនតូចនិងមធ្យម ចំនួន ២៤ សហគ្រាស នៅខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមដែលជាអាជីវករផ្សារខេមបូឌាត្រេដ ទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនៃផ្សារខេមបូឌាត្រេដប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធិផល និងស្របតាមយន្តការក្នុងការលើកកម្ពស់ផលិតផលខ្មែរទៅកាន់ទីផ្សារក្នុងស្រុក និងឆ្លងកាត់ព្រំដែន។
The Department of International Cooperation of the Ministry of Commerce organized a training workshop on “The operation of CambodiaTrade” for onboarded small and medium enterprises in Siem Reap province.
----------------
(Siem Reap Province): On July 05 2023, the Department of International Cooperation of the Ministry of Commerce organized a training workshop on “The operation of CambodiaTrade” for SMEs in Siem Reap Province in order to enhance the capacity of SMEs who onboarded with CambodiaTrade e-marketplace to gain knowledge, skills and practical experience in managing and operating CambodiaTrade platform effectively and efficiently, in accordance with the mechanism to promote Cambodian products to both local and cross borders markets.