Need supports? (Cambodia)(+855)98-223 030 info@cambodiatrade.com

Ship To Cambodia
English
Training Workshop on Shapping Cambodia's Future E-Commerce Ecosystem
2021-09-15 09:00:00.0
training-workshop-on-shapping-cambodia-s-future-e-commerce-ecosystem-event-photo

ក្រសួងពាណិជ្ជកម្មសហការជាមួយសមាគមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (CEA) និងសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា (CDTA) ក្នុងការរៀបចំសិក្ខាសាលាក្រោមប្រធានបទ "ការរៀបចំប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាពេលអនាគតរបស់កម្ពុជា" តាមរយៈប្រព័ន្ធវីឌីអូ

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចូលរួមជាអធិបតីបើកក្នុងសិក្ខាសាលាតាមប្រព័ន្ធវីឌីអូ ស្តីអំពី "ការរៀបចំប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាពេលអនាគតរបស់កម្ពុជា" ដែលមានការចូលរួមគាំទ្រហិរញ្ញវត្ថុដោយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងត្រេដវស្សី (Trade Worthy) និងមានការចូលរួមពីសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា (CDTA) សមាគមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (CEA)តំណាងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា តំណាងអង្គការ UNDP កម្ពុជា និងតំណាងសហគ្រាសធុនតូច និងមធ្យម ប្រមាណ ១០០ នាក់។

ថ្លែងទៅកាន់អង្គប្រជុំ លោកជំទាវរដ្ឋលេខាធិការបានបង្ហាញការកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរបស់សមាគមទាំងពីរខាងលើជាមួយក្រសួងពាណិជ្ជកម្មក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈប្រយោជន៍មួយនេះក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងថ្មីៗ និងបង្ហាញស្ថានភាពទូទៅ រួមមានច្បាប់យុទ្ធសាស្ត្រ និងឧត្តមានុវត្តន៍ទាក់ទងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ 

ជាមួយគ្នានេះលោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងពីផ្សារខេមបូឌាត្រេដ(Camodiatrade.com) ដែលជាផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដំបូងគេនៅប្រទេសកម្ពុជា

ដែលផ្តោតទៅលើការបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលតាមរយៈការបង្កើនការនាំចេញផលិតផលខ្មែររបស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ផ្សារខេមបូឌាត្រេដ គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្មក្រោមការគាំទ្ររបស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)

នៅកិច្ចបញ្ចប់លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងការចូលរួមរបស់សមាគមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងលើកទឹកចិត្តឱ្យមានសិក្ខាសាលាបែបនេះឱ្យកាន់តែច្រើនថែមទៀតដើម្បីជាជំនួយដល់ធុរកិច្ចឌីធីថលក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរឡើងនៅកម្ពុជា៕